កម្រងទស្សនៈ

ស្សនៈ ខុង ជឺ
» បើអ្នកគិតចង់ធ្វើធំ​ អ្នកនឹងបានធ្វើធំ
   
បើអ្នកចង់ទៅជាអ្វី អ្នកនឹងបានទៅជាយ៉ាងនោះ
   
ដោយការប្រព្រឹត្ត ពុំមែនដោយការរង់ចាំ
   
ដោយការប៉ិនប្រសប់ ពុំមែនដោយសារតែឳកាស
   
ដោយសមត្ថភាព​ ពុំមែនដោយជោគវាសនា
   
បើធ្វើបានបែបនេះហើយ តើព្រហ្មលិខិតឯណាអាចយកឈ្នះក្តីអំណត់ព្យាយាមនោះ?
» សត្វធ្វើសម្បុកឲ្យមើលដើមឈើ បម្រើរើសចៅហ្វាយឲ្យមើលចិត្ត។  
» មនុស្សអស្ចារ្យបំផុតគឺអ្នកធ្វើខ្លួនឲ្យសាមញ្ញបំផុត
   
មនុស្សដែលដាក់ខ្លួនបានទាបបំផុត នឹងក្លាយមនុស្សអស្ចារ្យបំផុត
   
មនុស្សមានកិត្តិយស គឺអ្នកដែចេះផ្តល់កិត្តិយសដល់អ្នកដទៃ។
» បើគ្មានគំនិតពិចារណា បញ្ញាក៏មិនកើត។ 
» ឈើវៀចធ្វើកង់់​ ឈើត្រង់ធ្វើទូក
   
តែមនុស្សវៀចវេរ យកទៅធ្វើអ្វីក៏មិនកើតដែរ។ 
» លេងអុកកុំគិតតែពីរឿងវាយលុកតែម្យ៉ាង។ 
» លេងអុកត្រូវតែគិត  លេងអុកជីវិតមិនឲ្យគិតម៉េចនឹងកើត?  
» ពេលឃើញនរណាម្នាក់ប្រព្រឹត្តខុស សូមលោកអ្នកកុំទាន់ដៀលត្មះឬប្រកែកតវ៉ានឹងគេ
   
ព្រោះបើអ្នកស្ថិតក្នុងស្ថានភាពបរិស្ថានដូចរូបគេ
   
អ្នកអាចនឹងប្រព្រឹត្តដូចរូបគេក៏មានដែរ។ 
» ការគ្រប់គ្រងគឺការសម្រេចការងារដោយអាស្រ័យលើសមត្ថភាពអ្នកដទៃ។
» អ្នកគ្រប់គ្រងកម្រិតធម្មតា ប្រើសមត្ថភាពរបស់ខ្លួនយ៉ាងពេញទំហឹង
   
អ្នកគ្រប់គ្រងកម្រិតមធ្យម ប្រើកម្លាំងរបស់អ្នកដទៃយ៉ាងពេញទំហឹង
   
អ្នកគ្រប់គ្រងកម្រិតខ្ពស់ ប្រើគំនិតបញ្ញារបស់អ្នកដទៃយ៉ាងពេញទំហឹង។
» បើចេះមើលមនុស្ស​ ចង់ប្រាប់ក៏កើត ចង់ប្រើក៏ងាយ។
   
កាលបើអ្នកការទូតនិយាយថា {​មែន} ​ឬ {ប្រហែលជា}
   
នោះគេចង់មានន័យថា {ប្រហែលជា}
   
កាលបើអ្នកការទូតនិយាយថា {​ប្រហែលជា}
   
នោះគេចង់មានន័យថា {អត់ទេ}
   
កាលបើអ្នកការទូតនិយាយថា​​ {អត់ទេ}​ នោះគេមិនមែនជាអ្នកការទួតទេ
   (
ព្រោះអ្នកការទូតដ៏ល្អគេនឹងមិនបដិសេធនរណាទេ)។ 
» ពេលសុភាពនារីនិយាយថា {ទេ} នាងចង់មានន័យថា{ប្រហែល}
   
ពេលសុភាពនារីនិយាយថា {ប្រហែល} នាងចង់មានន័យថា {មែន}​ {បាន}
   
ពេលសុភាពនារីនិយាយថា{មែន}​ {បាន} នាងមិនមែនជាសុភាពនារីទេ
   (
ព្រោះសុភាពនារីនឹងមិនទទួលយល់ព្រមពីអ្នកដទៃដោយងាយនោះទេ)។  
» បើគិតរឿងធំ សុំកុំខ្វល់រឿងតូចតាច។ 
» ភ្នែកអាចមើលឃើញវត្ថុនៅពីចម្ងាយ តែមិនអាចមើលឃើញចិញ្ចើមខ្លួនអែង បានឡើយ។
» មនុស្សភាគច្រើនយកចិត្តទុកដាក់តែផលប្រយោជន៍រយៈខ្លីប៉ុណ្ណោះ
   
តែមនុស្សឆ្លាតពិតប្រាកដគេនឹងសម្លឹងមើលទៅដល់់អនាគត។ 
» មនុស្សត្រូវសិក្សាស្វែងរកការពិត កុំស្តាប់តែគំនិតគេ ឬពាក្យនិន្ទាឈ្នានីស
   
មនុស្សមានមេត្តាត្រូវឲ្យឆ្លាតផង បើមិនដូច្នោះទេនឹងត្រូវគេបោកបានដោយងាយ
   
មនុស្សឆ្លាតត្រូវសិក្សាដឹងរាក់ជ្រៅ បើមិនដូច្នោះទេនឹងប្រព្រឹត្តខុសដោយងាយ
   
មនុស្សស្មោះត្រង់ សុចរិត​ ក្លាហាន ត្រូវឆ្លាត ត្រូវសិក្សា
   
ព្រោះអាចលេងសើចជ្រុលនាំអំពល់កើតភ័យដល់ខ្លួន
   
អ្នកមានអំណាចត្រូវខំសិក្សារៀនសូត្រ
   
ព្រោះមនុស្សជុំវិញអាចរងការគំរាមកំហែង និងឆាប់បង្ហាញឲ្យឃើញភាពក្រអឺតក្រទម។ 
» គុណធម៌បីយ៉ាងដែលបានពីការរៀនសូត្រគឺ
   
ចំណេះវិជ្ជា ក្តីមេត្តាករុណា និងភាពក្លាហាន។
» ការរៀនសូត្ររបស់មនុស្សមានបីយ៉ាង ៖
១. ដោយការត្រិះរិះពិចារណា (ខ្ពង់ខ្ពស់បំផុត)
២. ដោយរៀនសូត្រពីអ្នកដទៃ (ងាយស្រួលបំផុត)
៣. ដោយបទពិសោធ (ល្វីងជូរចត់បំផុត) 
» បើអ្នកចេញដំណើរទៅសងសឹក​ សូមជីកផ្នូរពីរទុកឲ្យហើយ។
» បើមិនចង់ឲ្យគេធ្វើអំពើអ្វីមកលើខ្លួនឯង  សួមកុំប្រព្រឹត្តអំពើនោះទៅលើគេ។
............................................................................
 ខុង ជឺ៖


  • ធ្វើគុណទៅហើយ បើគេតបគុណមកវិញ ចាត់ទុកថាពុំបានធ្វើគុណ
  • ធ្វើគុណទៅហើយ ត្រឡប់ជាទទួលផលអាក្រក់ ត្រូវទទួលយកជាការពិសោធន៍ដោយដៃពីរ
  • ធ្វើគុណទៅហើយ បើវារលាយសូន្យទៅ ត្រូវបន្តការធ្វើគុណតទៅទៀត ប្រៀបដូចត្រី បើវា ចឹកនុយអស់ហើយត្រូវយកសន្ទូចមកបិតនុយថែមទៀត ។
...................................................................................

កវី គង់​ ប៊ុនឈឿន៖ 




.................................................


ព្រះសម្មាសម្ពុទ្ធ


»»»»»»»»»»» ««««««««««


ដក់ស្រងចេញពី ៥០០០ឆ្នាំ (ព្រះពុទ្ធសាសនាខ្នែរ)

No comments:

Post a Comment