អារម្ភកថា

អារម្ភកថា

ទំព័រប្លុកនេះ រៀបចំឡើងដោយចំណង់ចំណូលចិត្តក្នុងវិស័យសិល្បៈខ្មែរ​ ។ ពិសេសគឺសិល្បៈ
ផ្នែកកំណាព្យ និង​ទំនុកច្រៀងរបស់ខ្មែរ ។ទំព័រនេះផងដែរបង្កើតឡើងក្នុងគោលបំណង់ប្រមូល
ផ្ដុំនិងចងក្រងនូវរាល់ប្រភពមេកាព្យនិងការសរសេរទំនុកច្រៀងដែលកើតចេញពីការជួបប្រទះ
ជាក់ស្ដែងនូវរាល់ទិដ្ឋភាពផ្សេងៗ និងការសិក្សាយល់ដឹងកន្លងមក ។

ចំណេះដឹង និងការសិក្សាបន្ថែមដ៏ស្ដួចស្ដើងមួយនេះ​សង្ឃឹមថានឹងមានការគាំទ្រ និងកែរលំ
អរពីសំណាក់ រៀមច្បង លោកគ្រូ អ្នកគ្រូ​​ ព្រមទាំងបងប្អូនទាំងអស់ដើម្បីទទួលបាននូវការ
ពង្រឹងនិងការអភិរក្ស អក្សរសាស្ត្រ និងសិល្បៈផ្នែកកំណាព្យ និងទំនុកច្រៀងរបស់ខ្មែរ ។

ចុងក្រោយ ខ្ញុំសង្ឃឹមថានឹងទទួលបានការណែរនាំពីសំណាក់រៀមច្បង ក្នុងការតំរង់ទិល
ដើម្បីចូលរួមចំណែកក្នុងការអភិរក្សវប្បធម៌ អក្សរសាស្ត្រ និងសិល្បៈខ្មែរឲ្យបានគង់វង្ស ។ 
ហើយក៏សូមអភ័យទោសរាល់កំហុសឆ្គងគ្រប់ប្រការដែលកើតមានឡើង ។

សូមអរគុណ!
​​​ ពីខ្ញុំ៖ ណូត ខេមរិន្ទ

No comments:

Post a Comment