ដួងចន្ទដួងចិត្ត
១ ដួងចន្ទរៀងរះឱភាសស្រទន់ រៀមបានគយគន់គាប់នឹងដួងចៃ
រាត្រីត្រជាក់បងទាញយកស្បៃ
ក្របប្រាណស្រស់ស្រីដោយក្ដីស្នេហ៍ស្និទ្ធ។
២
រស្មីដូងចន្ទចាំងជាប់ចុងស្មៅ ចាំងឆ្លុះភក្រ្តពៅរៀមនៅនែបនិត្យ
ក្រសោបឱបថ្នមលួងលោមផ្ដេកផ្ដិត ស្រស់ស្រីវរមិត្រក្រោមស្បៃរាត្រី។
៣
ពពករសាត់ផាត់ដោយវាតា ក្រអូបក្លិនផ្កាដូចក្លិនថ្ពាល់ស្រី
ជំនោរបក់បោកខោកដងព្រឹក្សព្រៃ ហាក់ជួយប្រាប់ស្រីថាបងស្ម័គ្រស្មោះ។
និពន្ធដោយ៖ ណូត ខេមរិន្ទ
|
Monday, July 29, 2013
ដួងចន្ទដួងចិត្ត
Labels:
កំណាព្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment