ដំបូលប្រក់ស្លឹក តែគួរស្និទ្ធស្នេហ៍ សង់អែបជាប់ក្បែរ
មាត់ទឹកស្ទឹងថ្លា។
មើលន៎ផ្ទះខ្ញុំ ទេសភាពជិតជុំ ផ្ដុំដោយរុក្ខា
ស្មៅពណ៌បៃតង ដុះជ្រោងត្រៀតត្រា បក្សីបក្សា
ហិចហើរត្រសង។
មើលន៎ផ្ទះខ្ញុំ បែរទិសបូព៌ចំ សមផ្លូវធំផង
តូចតែស្រស់ឆើត គាប់ភ្នែកអ្នកផង ទៅមកតែងប៉ង
ចូលមករាក់ទាក់។
ផ្ទះខ្ញុំទូលាយ ទីធ្លាលាតឆ្ងាយ ឥតមានទើសទាក់
មានត្នោតរាប់ដើម ម្លប់ក៏ត្រជាក់ ខ្ញុំតែងសំរាក់
ក្រោមដើមត្នោតលៃ។
ផ្ទះខ្ញុំសប្បាយ គ្រួសាររីករាយ ផុតទុក្ខគ្រោះភ័យ
រស់នៅសុខសាន្ដ មានសិទ្ធិសេរី ក្រោមព្រះបារមី
ព្រះមានគុណអើយ។
ព្រៃឈរថ្ងៃទី៣០ ខែមករា ឆ្នាំ២០១២
ខ្មែរ សូវិននា
This comment has been removed by the author.
ReplyDelete